ដោយទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម និងចុះបញ្ជីតាមរយៈកិច្ចព្រមព្រៀងឯកជនសន្តិសុខ រវាងអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ក្រុមហ៊ុន S.P.L.S SECURITY CO., LTD ប្រកាន់ខ្ជាប់ នូវស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈ និងការអនុលោម តាមច្បាប់។
បេសកកម្មរបស់ក្រុមហ៊ុនគឺផ្តល់សេវាសន្តិសុខ ដ៏ល្អឥតខ្ចោះ ខណៈពេលដែលផ្តល់អាទិភាពដល់ ការពេញចិត្តរបស់អតិថិជន ការទទួលខុសត្រូវ ចំពោះបរិស្ថាន និងសុខុមាលភាពរបស់បុគ្គលិក។ លោកស្រី អគ្គនាយិកា ឃន សុគន្ធា និងលោក យ៉េន ភារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SPLS បានមាន ប្រសាសន៍ថា "យើងខ្ញុំខិតខំកំណត់ស្តង់ដារខ្ពស់ សម្រាប់សេវាសន្តិសុខប្រកបដោយវិជ្ជាជីវៈ នៅកម្ពុជា"។
លោកទាំងពីរបន្តថា "ចក្ខុវិស័យរបស់យើងគឺ ចូលរួមបង្កើតកម្ពុជាដែលមានសុវត្ថិភាព ជាងមុន ដោយផ្តល់ជូននូវដំណោះស្រាយសន្តិសុខ កម្រិតខ្ពស់ និងបង្កើតឱកាសការងារដែល កាត់បន្ថយតម្រូវការរបស់ប្រជាជនកម្ពុជា ក្នុងការស្វែងរកការងារនៅបរទេស"។ ក្រុមហ៊ុន S.P.L.S SECURITY CO., LTD មានការប្តេជ្ញា ចិត្តក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ទំនុកចិត្ត និងបានទទួលនូវការទុកចិត្តពី អតិថិជនកាន់តែច្រើនឡើងៗ។
ទំនាក់ទំនង:
• អីមែល៖ info@splscambodia.com
• ទូរសព្ទ៖ 077 200 220
• គេហទំព័រ៖ www.splscambodia.com