ខាងក្រោមនេះជាធាតុផ្សំសំខាន់ៗចំនួន៧ ចំណុច នៃការបណ្តុះបណ្តាល«សន្តិសុខសាយប័រ» ដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចែករំលែក។ ទី១. Understanding cyber threats ៖ គឺជាការបញ្ច្រាបចំណេះដឹងឲ្យបុគ្គលិកយល់អំពីការគំរាមកំហែងនៃប្រភេទបទល្មើសបច្ចេកវិទ្យា មានដូចជា ការផ្ញើសារក្លែងបន្លំ (Phishing Emails) គេហទំព័រក្លែងក្លាយ (Fake Websites) ជាដើម។ ទី២. Recognizing Suspicious Activity ៖ គឺការបញ្ច្រាបចំណេះដឹងឲ្យយល់អំពីសញ្ញាណនៃបទល្មើស ដូចជា ការផ្ញើសារ ឬអ៊ីម៉ែលមិនប្រក្រតី ឬការស្នើសុំចូលប្រើប្រាស់ឧបករណ៍ ប្រព័ន្ធដែលគួរសង្ស័យ។
ទី៣. Safe use of technology: គឺជាការណែនាំឲ្យប្រើប្រាស់ឧបករណ៍ឌីជីថល ប្រតិបត្តិការប្រព័ន្ធណែតវើក (Accessing Network) ការរៀបចំទុកដាក់ពាក្យ ឬលេខសម្ងាត់ឲ្យមានសុវត្ថិភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងចៀសវាងការប្រើប្រាស់ Wi-Fi សាធារណៈ ហើយធ្វើបច្ចុប្បន្នភាព Software ឲ្យបានទៀងទាត់។ ទី៤. Phishing Simulations ៖ សិក្សាឈ្វេងយល់កំណត់អត្តសញ្ញាណការវាយប្រហារក្លែងបន្លំ ឬសារអេឡិចត្រូនិច (Email) ដែលគួរឱ្យសង្ស័យ។
ទី៥. Password Management: ជម្រុញឲ្យប្រើប្រាស់េលខសម្ងាត់ពិបាកទស្សទាញ ដើម្បីរក្សាសុវត្ថិភាព។ ទី៦. Incident Reporting ៖ បង្រៀនបុគ្គលិកឲ្យដឹងអំពីការគំរាមកំហែងសន្តិសុខសាយប័រ ដើម្បីធ្វើសេចក្តីរាយការណ៍មកកាន់អ្នកជំនាញបន្ទាន់ ក្នុងករណីមានការគំរាមកំហែង ឬការវាយប្រហារ និងទី៧. Data Protection ៖ ពន្យល់ ឬណែនាំឲ្យចេះរក្សាទុកដាក់តាមចំណាត់ថ្នាក់នៃឯកសារ។
ការចែករំលែកពីគន្លឹងអត្ថប្រយោជន៍ទាំង៧ នៃការបណ្តុះបណ្តាលបុគ្គលិកឱ្យយល់ដឹងពីសន្តិសុខសាយប័រ ដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ជួយកាត់បន្ថយហានិភ័យលើបណ្តាញអ៊ិនធឺណិតដែលជាមូលហេតុចម្បងមួយនៃការរំលោភបំពានសុវត្ថិភាព បង្កើត និងបង្កើនការយល់ដឹងការយល់ដឹងអំពីសុវត្ថិភាពសន្តិសុខសាយប័រនៅក្នុងស្ថាប័ន ឬអង្គភាព ការពារសុវត្ថិភាពទិន្នន័យរបស់អតិថិជន ជាដើម៕