លោកស្រីShenYiqinអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ស្តីពីការធ្វើសមាហរណកម្មការអភិវឌ្ឍនៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវព្រមទាំងថ្លែងសុន្ទរកថា
លោកស្រីShenYiqinអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ស្តីពីការធ្វើសមាហរណកម្មការអភិវឌ្ឍនៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវព្រមទាំងថ្លែងសុន្ទរកថា

ព្រឹត្តិការណ៍ស្តីពី«ការធ្វើសមាហរណកម្មការអភិវឌ្ឍនៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ៖”បងប្អូនស្រ្តីពួតដៃគ្នាដើម្បីកសាងមហាគ្រួសារតំបន់ឈូងសមុទ្រ”ឆ្នាំ២០២៤» បានបើកធ្វើនៅតំបន់ម៉ាកាវ។ លោកស្រី Shen Yiqinសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជាប្រធានសហភាពស្រ្តីទូទាំងប្រទេសចិនបានអញ្ជើញចូលរួមពិធីបើកព្រមទាំងថ្លែងសុន្ទរកថា។

លោកស្រីបានថ្លែងថាស្ត្រីមានតួនាទីមិនអាចជំនួសបានក្នុងការជំរុញការអភិវឌ្ឍបុព្វហេតុ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»និងការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ។សង្ឃឹមថាស្ត្រីក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវចាត់ទុកអនុសាសន៍ណែនាំសំខាន់ៗរបស់លោកXi Jinpingប្រធានរដ្ឋចិនជាការគោលណែនាំហើយត្រូវមានចក្ខុវិស័យវែងឆ្ងាយបេះដូងឌំទូលាយ និងសេចក្តីអង់អាចក្លាហានដើម្បីដើរតួនាទីរបស់ស្ត្រីឱ្យកាន់តែល្អក្នុងបុព្វហេតុអភិវឌ្ឍ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»បង្ហាញពីសមិទ្ធភាពដ៏អស្ចារ្យក្នុងការកសាងមហាគ្រួសារដ៏ល្អបវរបង្កើនសុខុមាលភាពរបស់ស្ត្រីឱ្យកាន់តែល្អក្នុងការជំរុញការធ្វើសមាហរណកម្មការអភិវឌ្ឍដើម្បីកសាងសមិទ្ធផលរបស់ស្ត្រីកាន់តែច្រើនក្នុងការជំរុញការកសាងប្រទេសដ៏ខ្លាំងក្លានិងបុព្វហេតស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។