ខេត្តពោធិ៍សាត់៖ ផ្សារសាមគ្គីក្រគរ ដែលជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ បងប្អូនអាជីវករ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម កែវ រតនៈ កាលពីថ្ងៃទី២ មករា ឆ្នាំ២០២៥។
ឯកឧត្តម កែវ រតនៈ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា សមិទ្ធផលថ្មីនេះ នឹងផ្តល់នូវក្តីសង្ឃឹមថ្មី ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ផ្សារសាមគ្គីក្រគរ ត្រូវបានគេរំពឹងថា នឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការបង្កើតទីកន្លែងលក់ដូរសមរម្យ និងមានរបៀបរៀបរយ សម្រាប់អាជីវករ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ការទិញទំនិញរបស់ប្រជាពលរដ្ឋផងដែរ។