កម្មវិធីពាន់ម៉ឺន៖ ផែនការចិនសម្រាប់ការអភិវឌ្ឍជនបទប្រកបដោយចីរភាព និងការការពារបរិស្ថាន
អ្វីដែលកាន់តែពិសេសនោះគឺ «កម្មវិធីពាន់ម៉ឺន» មិនត្រឹមតែបានក្លាយជាគំរូនៃការស្តារនិងអភិវឌ្ឍជនបទ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីនៃប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់ពីសំណាក់អន្តរជាតិផងដែរ។

នៅខែកញ្ញា ឆ្នាំ ២០១៨ «កម្មវិធីពាន់ម៉ឺន» ទទួលបានពានរង្វាន់ Champions of the Earth Award (អ្នកការពារភពផែនដី) របស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ជា «ផែនការចិន» សម្រាប់ការកសាងផ្ទះរបស់មនុស្សជាតិដែលសមស្របនឹងការរស់នៅនិងប្រកបដោយភាពសុខដុម ។

ការអភិវឌ្ឍនៃជនបទនៅទូទាំងប្រទេសចិន មិនត្រឹមតែជាការស្តារវិបុលភាពរបស់ប្រជាជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកមិនអាចខ្វះបានសម្រាប់ការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោកផងដែរ។ ជាងនេះទៅទៀត ការអភិវឌ្ឍបៃតងរបស់ចិនជាការរួមចំណែកដ៏ធំធេងសម្រាប់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល និងការរួមរស់ដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ដើម្បីថែរក្សាភាពបៃតងនៃភពផែនដីឱ្យបានឋិតថេរគង់វង្ស ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។