លោកស្រី ឃុន សុគន្ធា បន្តចូលរួមចំណែកជួយដល់កុមារកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌
លោកស្រី ឃុន សុគន្ធា អគ្គនាយិកា នៃក្រុមហ៊ុនសន្តិសុខឯកជន SPLS និងជាសមាជិក BNI CLUP បន្តចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់កុមារកម្ពុជា។

លោកស្រី មិនត្រឹមតែជាអ្នកដឹកនាំដ៏ឆ្នើម ក្នុងវិស័យអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែលោកស្រី ក៏ជាបុគ្គលគំរូមួយរូប ដែលតែងតែយកចិត្តទុកដាក់យ៉ាងសកម្ម លើការងារសង្គម ជាពិសេសការជួយដល់កុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ។

ថ្មីៗនេះ លោកស្រី ឃុន សុគន្ធា បានចូលរួមបរិច្ចាគ ដល់សមាគមអភិវឌ្ឍន៍គ្រួសារ និងកុមារកំព្រា ហៅកាត់ថា សូហ្វដា (SFODA) ដែលជាមណ្ឌលស្នាក់នៅ សម្រាប់កុមារ។ រាល់សកម្មភាព និងរូបភាពនៃការបរិច្ចាគនេះ ត្រូវបានធ្វើឡើង ដោយមានការអនុញ្ញាតត្រឹមត្រូវ ពីលោកស្រីប្រធានមណ្ឌល។ របាយការណ៍ហិរញ្ញវត្ថុ នៃការទទួល និងចំណាយថវិកា ពីសប្បុរសជន ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងមានតម្លាភាព។

ថវិកាដែលនៅសល់ ត្រូវបានប្រគល់ជូនលោកស្រីប្រធានមណ្ឌល ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់កុមារ ដូចជា ថ្លៃទឹកភ្លើង និងចំណាយចាំបាច់ផ្សេងៗ នៅក្នុងមណ្ឌល។ សកម្មភាពមនុស្សធម៌របស់លោកស្រី ឃុន សុគន្ធា និងសមាជិក BNI CLUP នេះ បង្ហាញឲ្យឃើញ នូវទឹកចិត្តដ៏ប្រពៃ ក្នុងការចូលរួមចំណែក កសាងអនាគតដ៏ភ្លឺស្វាង សម្រាប់កុមារកម្ពុជា។ លោកស្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ក្នុងបេសកកម្មដ៏មានអត្ថន័យនេះ។

សូមជូនពរឲ្យលោកអ្នក ជួបប្រទះតែសេចក្តីសុខចម្រើន រុងរឿងជានិរន្តរ៍។ ការចូលរួមរបស់លោកអ្នកម្នាក់ៗ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដ៏ល្អ សម្រាប់ប្រទេសកម្ពុជានាពេលអនាគត។

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។