គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ គម្រោង​នេះ​សម្រេច​ការ​សាងសង់​បាន​ជា​រួម ៧៥,៨០%
គម្រោង​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ និង​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង សម្រេច​បាន​ជា​រួម ៧៥,៨០% គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​បាន​បង្ហាញ​សកម្មភាព និង​វឌ្ឍនភាព​ការងារ​នៃ​គម្រោង​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​សាងសង់ PPPP-TCM JV ដែល​មាន​ទំហំ​ការងារ៖

១. ការងារ​សាងសង់​លូ​ប្រអប់​ប្រវែង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ខាង​ឆ្វេង​ដៃ ក្នុង​ចន្លោះ PK 14+050 ដល់ 19+700។ ២. ការងារ​កាយ​ស្តារ​ប្រឡាយ​ប្រវែង 6100m ការងារ​តម្លើង​លូ​អ៊ុយ​ប្រវែង 1970m ការងារ​សាងសង់​លូ​ប្រអប់​ផ្លូវ​ឆ្លង​កាត់ ៩​ទីតាំង និង​ការងារ​សាងសង់​ទ្វារ​ទឹក ៤​ទីតាំង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក (ផ្លូវ​រថភ្លើង) ចន្លោះ PK15+450 ដល់ 23+550។

គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ គម្រោង​នេះ​សម្រេច​ការ​សាងសង់​បាន​ជា​រួម ៧៥,៨០%។

ប្រភព៖ PNN News

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។