ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ — នាថ្ងៃនេះ ក្រុមហ៊ុន PEACE Petroleum (Cambodia) និង Tube Coffee បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដ៏សំខាន់មួយ ដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររួមគ្នាក្នុងការផ្ដល់ជូនសេវាកម្ម និងបទពិសោធន៍ថ្មីៗជូនអតិថិជន។
ការចុះ MoU នេះគឺជាសញ្ញាដ៏ច្បាស់មួយដែលបង្ហាញពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុនកូនខ្មែរទាំងពីរ ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងផលិតផលក្នុងស្រុក។ កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់ឱកាសឱ្យក្រុមហ៊ុនទាំងពីររួមគ្នាបង្កើតគំនិតច្នៃប្រឌិតថ្មីៗ និងពង្រីកបណ្ដាញអាជីវកម្មរបស់ខ្លួនដើម្បីបំពេញតម្រូវការទីផ្សារ។
PEACE Petroleum (Cambodia) និង Tube Coffee មានក្ដីសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងបង្ហាញពីសក្ដានុពលរបស់ក្រុមហ៊ុនក្នុងស្រុក ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនអន្តរជាតិ។