វេទិកានេះមានការចូលរួមចែករំលែកពីសំណាក់វាគ្មិនកិត្តិយស និងអ្នកជំនាញផ្នែកភាសាវិទ្យាសំខាន់ៗ លើប្រធានបទស្នូលរួមមាន៖
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា
បណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញស្តីពី «តួនាទីនិងឥទ្ធិពលរបស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងអក្ខរាវិរុទ្ធ ពាក្យពេចន៍ វេយ្យាករណ៍ និងការប្រើប្រាស់ពាក្យថ្មីៗ»។
បណ្ឌិត ឆាយ ប៉ូរ៉ា ប្រធានវិទ្យាស្ថានជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជាបានធ្វេីបទបង្ហាញពី «បញ្ហាប្រឈមនិងការខ្វែងគំនិតគ្នាកន្លងមក និងទាក់ទងនិងវិធីសាស្ត្រយ៉ាងណា ដើម្បីប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ»។
លោក ជិន លន សាស្ត្រាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាន្វេីបទបង្ហាញពី «ការប្រើប្រាស់ពាក្យខ្មែរបាលី-សំស្ក្រឹត នៅក្នុងភាសាខ្មែរ តាមរយៈបណ្តាញសង្គម»។
កម្មវិធីនេះបានបិទបញ្ចប់ក្រោមសុន្ទរកថាគន្លឹះរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។