ប្រទេសចិន បង្ហាញទស្សនវិជ្ជា ដែលជំរុញអោយមានការអភិវឌ្ឍជឿនលឿន
បញ្ញត្តិ «ប្រទេសចិនស្អាត» ត្រូវបានអ្នកសិក្សាស្រាវជ្រាវយល់ស្របគ្នាថាជាទស្សនវិជ្ជាមួយដែលផ្តល់លំនាំអភិវឌ្ឍជឿនលឿន និងជាឯកសារសកលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពដោយស្ថិតនៅលើមូលដ្ឋាន ជាអ្នកការពារយ៉ាងខ្ជាប់ខ្ជួនដល់បរិស្ថានសកលដោយរក្សាបាននូវស្មារតីប្រយុទ្ធមិនរួញរាយកជ័យជម្នះលើសមរភូមិដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន និងការបំផ្លិចបំផ្លាញអេកូឡូស៊ី ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងកាលពីខែកក្កដា ឆ្នាំ២០២៣ ក្នុងសន្និសីទជាតិស្តីពីការការពារបរិស្ថាននិងអេកូឡូស៊ី

 ការណ៍នេះបានគូសបញ្ជាក់ថា ប្រទេសចិនបាននិងកំពុងចាក់បញ្ចូលក្នុងសង្គមរបស់ខ្លួននូវអរិយធម៌អេកូឡូស៊ីដែលជាមាគ៌ាឆ្ពោះទៅកាន់ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយដែលប្រជាជនចិនគ្រប់រូបយល់ស្របគ្នាថា «ការថែរក្សាអរិយធម៌អេកូឡូស៊ីប្រៀបដូចជាថែរក្សាកែវនេត្រារបស់ខ្លួន»។ បន្ថែមពីលើនេះ ពិភពលោកបានចងចាំងយ៉ាងច្បាស់ថា ១៨ ឧសភា ឆ្នាំ២០១៨ ជាគីឡូម៉ែត្រចេញដំណើរនូវបន្ទាត់ក្រហមនៃការការពារបរិស្ថានអេកូឡូស៊ីក្នុងប្រទេសចិនចាក់បញ្ចូលបន្ថែមទៅក្នុងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ដែលប្រទេសចិនជាជើងឯកក្នុងការផ្តួចផ្តើម និងជាប្រតិបត្តិករយ៉ាងខ្ជាប់ខ្ជួនដល់កិច្ចព្រមព្រៀងប៉ារីសនេះ។

ជារួម «ប្រទេសចិនស្អាត» បានពន្លាតទស្សនៈប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្តីពី «ទឹកស្អាត ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» កាលពីថ្ងៃទី១៨ ខែឧសភា ២០០៥ ហើយក៏ជាពន្លាតវិសាលភាពនៃទិវាជាតិអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនដោយបានចេញដំណើរពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដែលបានជួយយ៉ាងសកម្មដល់សេដ្ឋកិច្ចរបស់ប្រទេសចិនដែលធានាលើសន្តិសុខថាមពល និងប្រគល់មេឃពណ៌ខៀវដល់ប្រជាជនចិនដើម្បីសន្តិសុខស្បៀង និងធានាការចែករំលែកគំរូភាពដល់សហគមន៍អន្តរជាតិពីបទពិសោធន៍យ៉ាងជោគជ័យស្តីពីការអភិវឌ្ឍនប្រកបដោយចីរភាព និងសុខភាពល្អមាំធន់ខ្លាំងនៃសង្គម-សេដ្ឋកិច្ចរបស់ប្រទេសចិន។ បន្ថែមពីលើនេះ បញ្ញត្តិ «ប្រទេសចិនស្អាត» បានជួយដល់មនុស្សចាស់របស់ប្រទេសចិនមានជីវភាពរស់នៅកាន់តែប្រសើរឡើង ឬជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់របស់ប្រទេសចិន ហើយដែលតាមរយៈនេះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចបានផ្តល់ទឡ្ហីករណ៍ថា ក្នុងឆ្នាំ២០៣៥ សេដ្ឋកិច្ចពណ៌ប្រាក់របស់ប្រទេសចិននឹងកើនដល់៣០ទ្រីលានប្រាក់យាន់ចិន៕

Kim Panha
Official Verified Account