វេទិកាសារព័ត៌មានខាងលើនេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺទល់មុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។
វេទិកានេះក៏បានលើកឡើងពីឱកាសនិងបញ្ហា រួមទាំងដំណោះស្រាយ និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុក ក៏ត្រូវបានលើកឡើងក្នុងវេទិកាសារព័ត៌មាននេះផងដែរ ដើម្បីផ្តល់ឱកាសក្នុងការជំរុញ ការផលិតផលិតផលក្នុងស្រុក ទាំងបរិមាណ និងគុណភាព សុវត្ថិភាព ស្របពេលដែលប្រទេសថៃបានធ្វើការឈ្លានពានទឹកដីរបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា បើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំប្រមាណ ២ពាន់ ៤រយលានដុល្លារ ធ្លាក់ចុះ ០,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ កម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ ៤៨៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញមានទំហំជាង ១ពាន់ ៩រយលានដុល្លារ៕






