លោកXi Jinpingអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSនិងថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញ
យប់ថ្ងៃទី៨ ខែកញ្ញា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSនិងថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញក្រោមចំណងជើងថា «សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ពុះពារឧបសគ្គឆ្ពោះទៅមុខ»។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សកំពុងវិវត្តយ៉ាងលឿន អនុត្តរភាពនិយម ឯកតោភាគីនិយមនិងគាំពារនិយមកំពុងកើនឡើង។ ក្នុងនាមជាកម្លាំងនាំមុខនៃប្រទេសសកលខាងត្បូង ប្រទេស BRICS គួរតែប្រកាន់ខ្ជាប់ការផ្សព្វផ្សាយស្មារតីBRICSដែលបើកចំហនិងបរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ រួមគ្នាគាំពារពហុភាគីនិយម គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងជំរុញ “កិច្ចសហប្រតិបត្តិការ BRICS ធំ” ចាប់ដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។

លោក XiJinping បានលើកឡើងសំណើ៣ចំណុច៖

ទី១ ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារយុត្តធម៌និងសច្ចភាពអន្តរជាតិ។
ទី២ ប្រកាន់ខ្ជាប់ការបើកចំហនិងឈ្នះ-ឈ្នះ គាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។
ទី៣ ប្រកាន់ខ្ជាប់សាមគី្គភាពនិងកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍រួម៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។