កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃឆ្នាំនេះនឹងរួមបញ្ចូលគ្នានូវមនោសញ្ចេតនាស្នេហាជាតិ វប្បធម៌ និងទេសភាពនៃតំបន់ស៊ឺឈួន ដើម្បីបង្ហាញពីសិរីមង្គល។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងត្រូវបានចាក់ផ្សាយក្នុងពេលដំណាលគ្នាទៅកាន់ទស្សនិកជនទូទាំងពិភពលោកតាមរយៈប៉ុស្តិ៍ទូរទស្សន៍ CCTV-1, CCTV-3, CCTV-4, CCTV-15, 4K UHD និង 8K UHD , វេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីដូចជា CCTV NEWS, China Media Group Mobile និង www.cctv.com, ប៉ុស្តិ៍វិទ្យុនិងផេកពាក់ព័ន្ធរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅតាមបណ្តាញទំនាក់ទំនងសង្គមក្រៅប្រទេស ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៃប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម កេនយ៉ា កូឡុំប៊ី និងស្រីលង្កាជាដើម ព្រមទាំងតំបន់ហុងកុង និងម៉ាកាវរបស់ប្រទេសចិន៕

