យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ
នា​ពេល​ថ្មីៗ​កន្លងទៅនេះ បក្ស​សេរី​ប្រជាធិបតេយ្យជប៉ុន​បាន​បើក​ធ្វើ​កិច្ច​ប្រជុំ​អំពីកិច្ច​កា​រ​ទូទៅ ដោយ​អនុម័តលើ​សេចកី្ត​ព្រាង​ច្បាប់​ស្តីពី​ការធ្វើវិសោធនកម្ម “ឯកសារ​​កា​រ​​ពារ​សន្តិសុ​ខ​ចំនួន​បី​​​”ដែល​គ្រោង​នឹងដាក់​​ជូន​​រដ្ឋាភិបាល​ ។

 ទង្វើ​នេះបាន​បង្ហាញឱ្យ​ឃើ​ញ​ថា យុទ្ធសា​ស្រ្តការពារ​សន្តិសុខ​របស់​ជប៉ុន​ត្រូវ​បាន​​ពង្រឹងដោយ​ជ្រុលហូសហេតុ បន្ទាប់ពី​ឯកសារ​កា​រពារ​សន្តិសុខ​របស់​ជប៉ុន​ឆ្នាំ​២០២២សម្រេចបាន​នូវ​​ “ការផ្លាស់ប្តូរពីការការពារទៅជាការវា​យប្រហារ” ។ សេចកី្ត​ព្រាង​ច្បា​ប់នេះ​បាន​ក្លែងពុតការវាតទីខាងយោធា ដោយ​យ​ក“កា​រ​ពា​រ​ទឹកដី​ប្រទេស​ជាតិ”ធ្វើ​ជា​លេស ក្នុង​ន័យ​​បន្ធូរការរឹតត្បិតដោយ​គ្រប់ជ្រុងជ្រោយលើ​វិស័យ​ស​ព្វាវុធ ថវិកា​និង​ការបង្កើត​រចនា​សម្ព័ន្ធ​ជា​ដើម​ ។ ប្រការ​នេះ​បាន​បង្ហាញថា គោ​ល​ការណ៍​ “ស្វ័​យ​ការពារ”របស់​ជប៉ុន​ដែល​បានកំណត់​បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទីពីរនៅសល់តែឈ្មោះប៉ុណ្ណោះ  “យោធា​និយម​បែប​ថ្មី​”បាន​ក្លាយ​ជា​គំរាម​កំហែង​ជាក់ស្តែង​ក្នុង​តំបន់​រហូតដល់​ពិភពលោក​​រួចហើយ ។

        “ឯកសារ​ការពារសន្តិសុខ​ចំនួន​បី​” នា​ពេល​បច្ចុប្បន្ន​របស់​ជប៉ុន​ ( «យុទ្ធសាស្រ្ត​ធានា​ស​ន្តិ​សុខ​ជាតិ» ឬ«យុទ្ធសាស្ត្រ​ការពារជាតិ»​) ត្រូវ​បាន​អនុម័ត​នៅចុង​ឆ្នាំ​២០២២  ដែល​​ជា​ស​ញ្ញា​​កត់​សម្គាល់ថា យុទ្ធសាស្ត្រ​ការពារ​សន្តិសុខ​ជប៉ុនបាន​ប្រែក្លាយពី “ស្វ័យការពារ​”ទៅជា​មា​ន​ “សមត្ថភាពវាយ​តបតវិញ ” ។ បើប្រៀបធៀបនឹង​ការ​នេះ វិធានការទាំង​អស់​ក្នុង​សេចក្តីព្រាង​ច្បាប់ស្តីពី​ការ​ធ្វើវិសោធនកម្មជា​ថ្មីឡើងវិញ​ដែល​កិច្ច​ប្រជុំ​អំពីកិច្ចការ​ទូទៅ​របស់​​បក្សសេ​រីប្រជាធិបតេយ្យជប៉ុន​បានអនុម័ត សុទ្ធតែ​មាន​គោលបំណង​ត្រៀមប្រយុទ្ធ​ក្នុង​រយៈពេ​ល​​​យូរ និង​ធ្វើ​អន្តរគមន៍​ដោយស្វ័យ​ម្ចាស់ការ ព្រមទាំង​ប៉ុនប៉ងដាក់​បញ្ចូលយ៉ាង​ស៊ីជម្រៅនូវ​​កា​​រ​​វាតទីខាង​យោធានិង​កា​រត្រៀម​ប្រយុទ្ធ​ក្នុងប្រព័ន្ធ​របបប្រទេស​ជាតិ​ ឧស្សាហកម្ម​សេដ្ឋកិ​ច្ច​​និង​មជ្ឈដ្ឋាន​មតិ​សង្គម​ ដើម្បីជំរុញ​ឱ្យ​គោលនយោបាយ​ការពារ​សន្តិសុខ​របស់​ជប៉ុនឈា​ន​​​ទៅកាន់ទិសដៅ​ប្រក​បដោយ​​លក្ខណៈវាយ​ប្រហារនិង​លក្ខណៈវាតទីខាង​យោធា ។

        បើសង្កេត​មើល​សេចក្តី​ព្រាង​ច្បាប់នេះអាច​ឃើញយ៉ាង​ច្បាស់​ថា យុទ្ធសាស្ត្រ​ការពារ​ស​ន្តិសុខ​របស់​ជប៉ុន​បាន​និង​កំពុង​កើតមាន​បម្រែបម្រួល​ពីឬសគល់ ពោលគឺ ទស្សនៈអំពី​កា​រ​ការពារ​សន្តិសុខ​បាន​ផ្លាស់ប្តូរពីការការពារអកម្មទៅជាការវាយប្រហារដោយ​ម្ចាស់ការ ស​ម​​ត្ថភាពយោធា​បាន​ផ្លាស់ប្តូរ​ពី​ការ​ពារទឹក​ដី​និង​លំហសមុទ្រនៅក្បែរ ទៅជា​ធ្វើ​ការ​ប្រយុទ្ធ​នៅ​ទីចម្ងា​យ​ឆ្ងាយ​ ទម្រង់​យុទ្ធសាស្ត្រ​បាន​ផ្លាស់ប្តូរ​ពី​ការពារ​សន្តិសុខ​នៅតំបន់​ជិត​ខាង​ទៅជា​ការ​ធ្វើ​អន្តរគមន៍​នៅទូទាំង​ពិភពលោក រូបមន្ត​គោលនយោបាយ​បាន​ផ្លាស់ប្តូរ​ពី​ការ​បន្ថែ​ម​​កងទ័ពនិង​ថវិកា​យោធា​ជា​បណ្តោះអាសន្ន​ ទៅជា​ធ្វើ​ការ​វាតទីខាង​យោធាជាប្រព័ន្ធ​ក្នុង​រយៈ​ពេល​យូរ ។

ការ​ផ្លាស់ប្តូរ​ពីឬសគល់​ទាំង​នេះ​បាន​បង្ហាញយ៉ាង​ពេញលេញ​ថា ជប៉ុន​បាន​និង​កំពុង​ក្ប​ត់យ៉ាង​ជ្រះស្រឡះនឹង​ប្រព័ន្ធសន្តិភាព​ដែ​ល​បង្កើតឡើងបន្ទាប់ពី​សង្គ្រាម​លោក​លើកទីពីរ ។​ ចាប់ពីការ​បដិសោធចំពោះ​ប្រវត្តិសាស្ត្រ​ឈ្លានពាន​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរនិង​ការជំ​នុំ​ជម្រះនៅក្រុងតូក្យូ ដល់ការ​បន្ថែម​ថវិកា​យោធា​យ៉ាង​ច្រើន​និង​បន្ធូរ​ការ​រឹតត្បិត​ចំពោះការនាំ​ចេញអាវុធប្រល័យ​លោក ចាប់ពីការ​​ជំរុញការធ្វើ​វិសោធនកម្មរដ្ឋ​ធម្ម​នុញ្ញសន្តិភាព ដល់​ការ​ជំរុញការធ្វើ​វិសោធនកម្ម “ឯកសារការពារសន្តិសុខ​ចំនួនបី” និងមាន​ចេតនា​ធ្វើ​វិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ”   អាច​ឃើញថាជប៉ុន​បាន​និង​កំពុង​ពន្លឿ​​នការ​ធ្វើ​ឱ្យ​យោធានិយម​ងើបឡើងវិញ ។ ជា​ពិសេស ទង្វើ​ដែល​ឃោសនា​បំប៉ោងពី​គំ​រា​ម​​កំហែង​ពីខាងក្រៅ​ ឃោសនាបំប៉ោងពី​វិបតិ្ត​នៃ​ការ​រស់រានមានជីវិត និង​ជំរុញ​ការ​​ពង្រីក​សព្វាវុធនិង​ត្រៀមប្រយុទ្ធទាំងនេះ ស្រដៀង​គ្នានឹង​ទង្វើឈ្លានពាន​បរទេស​​របស់​យោធានិយម​របស់​ជប៉ុន​ពេលមុននឹង​កើត​មានសង្គ្រាម​លោក​លើក​ទីពីរ ដូច្នេះ សហគមន៍អន្តរជាតិ​គួរតែ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

         ជប៉ុន​និយាយ​បាន​តែមាត់ថា“សន្តិភាព”និង​“ការពារ​” ប៉ុន្តែតាមពិត​ទៅ បាន​ពន្លឿនកា​រ​ធ្វើ “យោធូបនីយកម្មឡើងវិញ” ។ ការ​ដែល​កិច្ច​ប្រជុំ​អំពីកិច្ច​ការទូទៅ​របស់​បក្ស​សេរី​ប្រជាធិបតេយ្យជប៉ុន​អនុម័តលើ​សេចកី្ត​ព្រាង​ច្បាប់ថ្មីជា​សញ្ញា​ដ៏​គ្រោះ​ថ្នាក់​មួយ​ទៀត​នៅតាម​ផ្លូវ​ឆ្ពោះ​ទៅកាន់​“យោធូបនីយកម្មឡើងវិញ” ។ ហេតុ​នេះហើយ សហគមន៍អន្តរជាតិចាំបាច់​ត្រូវ​ពួតដៃគ្នា និង​ចាត់ប្រើ​វិធានការជាក់ស្តែង​ មិនអនុញ្ញាត​ឱ្យយោធានិយមរបស់​ជប៉ុន​​ងើប​ឡើ​ង​វិញ​ជា​ដាច់ខាត ៕

Kim Panha
Official Verified Account