ដោយឡែក ការផ្តល់«ពានរង្វាន់លើកទី៤ជូនទូតសុឆន្ទៈបរទេសផ្លូវសូត្រ» ក្នុងឆ្នាំ២០២៥នេះក៏បានរៀបចំឡើងយ៉ាងឧឡារិកនៅទៅនោះផងដែរ។ ការណ៍នេះ ទូតសុឆន្ទៈបរទេសផ្លូវសូត្របាននិងកំពុងជំរុញកិច្ចផ្សព្វផ្សាយពីមាសបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង បង្កើនការទាក់ទាញទេសចរបរទេសកាន់តែច្រើនបន្ថែមទៀតមកផ្តិតយករូបភាពកាន់តែប្រត្យក្សដើម្បីចែករំលែកដល់ពិភពលោក ហើយសក្តានុពលនេះបានបានក្លាយជាបច្ច័យទានដ៏សំខាន់ដល់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន ក្នុងការរៀបចំកម្មវិធី «ស៊ីនជាំងជាទីកន្លែងដ៏ស្រស់ស្អាត» នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ដើម្បីផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងជាការចូលរួមគាំទ្រដល់ដល់យុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ព្រមទាំងបាននាំយកសម្លេងសច្ចភាពយ៉ាងច្បាស់លាស់នៃភូមិភាគនេះរួមចំណែកបន្ថែមទៀតដល់ល្បឿននៃសេដ្ឋកិច្ចបៃតងរបស់ប្រទេសយើងទាំងពីរ។
ជារួម «ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង»នៅក្នុងចរន្តនៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនបាននិងកំពុងឈានយ៉ាងស្វាហាប់ក្នុងការពង្រីកទំហំសេដ្ឋកិច្ចដ៏ធំ គម្រោងឧស្សាហកម្មបច្ចេកវិទ្យាដ៏ជឿនលឿនរួមទាំងបច្ចេកវិទ្យាអាវកាស តំបន់ទេសចរណ៍ដ៏បៃតង និងលំនឹងស្ថិរភាពយ៉ាងប្រាកដប្រជានៃពហុវប្បធម៌ពហុជាតិពន្ធុដ៏មានប្រជាប្រិយ ផ្តល់កាលានុវត្តភាពកាន់តែប្រពៃដល់ការលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍភូមិភាគដ៏មានសក្តានុពលនិងពោរពេញដោយភាពស្រស់ស្អាតលើមាគ៌ាដែលបក្សកុម្មុយនិស្តចិនបានធានាយ៉ាងមុតមាំថា«អភិវឌ្ឍ» គឺជាសមិទ្ធផលរួមគ្នានៃប្រជាជាតិចិនទាំង៥៦ជនជាតិដោយមានជនជាតិវៃវូអឺជាកម្លាំង និង «ចីរភាព»សម្រាប់ប្រជាជាតិចិនគ្រប់រូបនិងមនុស្សជាតិទូទាំងពិភពលោក៕



