ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗចំនួន ៩ នៃ CMG បានបញ្ចាំងក្នុងពេលតែមួយ ដើម្បីកំដរអ្នកក្រុងហុងកុងគ្រប់រូបរីករាយឆ្លងថ្ងៃខួបកំណើតរបស់មាតុប្រទេស ។
សូមបញ្ជាក់ថា ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) មានខ្លឹមសារសម្បូរបែប ដែលចែកជាប្រភេទជាច្រើនដូចជាភាពយន្តឯកសារ ភាពយន្តទូរទស្សន៍ស្តីពីប្រធានបទពិសេសជាដើម ដែលនឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នាចាប់ពីថ្ងៃទី ៣០ ខែកញ្ញាតទៅនៅតាមសាលាឧត្តមសិក្សារបស់ហុងកុង ស្ថាប័នស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ហុងកុង។ កម្មវិធីដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ទាំងនេះ បានប្រើកញ្ចក់កាមេរ៉ាទៅផ្តិតយកការប្រែប្រួលនៃយុគសម័យ និទានពីរឿងរ៉ាវនៃជីវភាពរស់នៅប្រចាំថ្ងៃ ដែលនឹងធ្វើឱ្យជនរួមជាតិហុងកុងចាប់អារម្មណ៍ផ្ទាល់ពីកម្លាំងចលកដ៏អស្ចារ្យនៃការរីកចម្រើននៃមាតុប្រទេស ដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌មនោសញ្ចេតនារវាងតំបន់ដីគោកចិននិងតំបន់ហុងកុងចិនឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

