ប្រទេសចិននឹងកសាងតំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyan
តាមឯកសារដែលប្រកាសតាមវេបសាយនៃរដ្ឋាភិបាលចិននាថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥បានបង្ហាញថាក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអនុម័តលើការកសាងតំបនការពារធម្មជាតិថ្នាក់ជាតិកោះHuangyan។

ឯកសារបានបង្ហាញថានេះគឺជាវិធានការដែលផ្តល់ការធានាដ៏សំខាន់សម្រាប់ការ

ការពារពិពិធកម្មស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់កោះHaungyan។

ស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការកំណត់

នៃ«លក្ខន្តិកៈស្តីពីតំបន់ការពារធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន»ជាដើមដើម្បីបង្កើនការគ្រប់គ្រងនិងអនុវត្តច្បាប់ចំពោះសកម្មភាពល្មើសច្បាប់គ្រប់បែបយ៉ាងដែលពាក់ព័ន្ធនឹងតំបន់ការពារធម្មជាតិ។

នៅយប់ថ្ងៃទី១០ខែកញ្ញារដ្ឋបាលជាតិព្រៃឈើនិងវាលស្មៅចិនបានប្រកាសពី

ទំហំផ្ទៃដីនិងក្របខ័ណ្ឌនៃតំបនការពារធម្មជាតិថ្នាក់ជាតិកោះHuangyan៖តំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyanស្ថិតនៅទីក្រុងSanshaខេត្តHainanដែលមានទំហំផ្ទៃដី3523.67ហិកតាក្នុងនោះទំហំផ្ទៃដីតំបន់ស្នូលមាន1242.55ហិកតានិងទំហំ

ផ្ទៃដីពិសោធន៍2281.12ហិកតាដែលផ្តោតសំខាន់លើការការពារប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹក៕

Kim Panha
Official Verified Account