មន្ត្រីទាំងអស់គឺត្រូវតែមានទាំងសមត្ថភាព ទេពកោសល្យ និងមានស្នាដៃ ដើម្បីបំពេញការងារជូនជាតិឱ្យទទួលបានជោគជ័យ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា មន្ត្រីទាំងអស់គឺត្រូវតែមានទាំងសមត្ថភាព ទេពកោសល្យ និងមានស្នាដៃ ដើម្បីបំពេញការងារជូនជាតិឱ្យទទួលបានជោគជ័យ ដែលបញ្ហាទាំងអស់នេះគឺស្ថិតនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមនឹងផែនការរបស់ក្រសួង ស្ថាប័ននីមួយៗផងដែរ

ក្នុងនោះក្រសួងព័ត៌មានក៏បានខិតខំក្នុងការបណ្តុះបណ្តាលមូលធនមនុស្សដែលជាមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ស្របតាមបរិបទនៃការរីកចម្រើនរបស់ប្រទេសជាតិ។ ការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្ដីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការ គ្រប់គ្រងធនធានមនុស្ស ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់មន្ត្រីក្រោមឱវាទក្រសួងព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រមាណជាង១០០នាក់ នៅទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។

Kim Panha
Official Verified Account